1 John 1

1អ្វីដែល​មាន​តាំង​ពីដើមដំបូង​មក​ជា​អ្វី​ដែល​យើង​បាន​​និង​បាន​ឃើញ​ផ្ទាល់​ភ្នែក​ទាំង​បាន​ប៉ះ​ផ្ទាល់​ដៃ​របស់​យើង​ទៀត​គឺ​អំពី​ព្រះ​បន្ទូល​នៃ​ជីវិត 2ដ្បិតជីវិតនោះ​ត្រូវបានបង្ហាញឲ្យឃើញហើយដូច្នេះ​យើង​បាន​ឃើញនិងធ្វើបន្ទាល់ព្រមទាំងប្រកាសប្រាប់អ្នករាល់គ្នា​អំពី​ជីវិតអស់កល្បជានិច្ចដែល​ពី​ដើម​ស្ថិត​នៅជាមួយ​ព្រះ​វរ​បិតាហើយ​បាន​បង្ហាញ​ឲ្យ​យើងឃើញ 3ដូច្នេះអ្វី​ដែល​យើង​បាន​ឃើញនិង​បាន​​នោះ​យើង​ប្រកាសប្រាប់អ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាមាន​សេចក្ដី​ប្រកបជាមួយយើងដែរ​ហើយ​សេចក្ដី​ប្រកប​របស់​យើង​ជា​សេចក្ដី​ប្រកប​ជាមួយ​ព្រះ​វរ​បិតានិងជាមួយ​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ 4យើងសរសេរ​សេចក្ដី​ទាំងនេះដើម្បីឲ្យអំណរ​របស់​យើងបានពេញបរិបូរ 5នេះជាសេចក្ដីដែល​យើង​បាន​ពីព្រះអង្គមកហើយប្រកាសប្រាប់អ្នករាល់គ្នាគឺថាព្រះជាម្ចាស់ជាពន្លឺហើយគ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គឡើយ 6បើយើង​និយាយថា​យើង​មាន​សេចក្ដី​ប្រកបជាមួយព្រះអង្គប៉ុន្ដែដើរក្នុងសេចក្ដីងងឹត​នោះ​យើង​កុហកហើយមិនប្រព្រឹត្ដតាមសេចក្ដីពិតទេ 7ប៉ុន្ដែបើ​យើង​ដើរក្នុងពន្លឺដូចដែលព្រះអង្គគង់នៅក្នុងពន្លឺ​ដែរ​នោះ​យើង​មាន​សេចក្ដី​ប្រកបជាមួយគ្នា​ទៅវិញ​ទៅមកហើយឈាម​របស់​ព្រះ​យេស៊ូ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ក៏​សំអាតយើងពីបាបទាំងអស់​ផង។ 8បើយើង​និយាយថា​យើង​គ្មានបាប​នោះ​យើង​បញ្ឆោតខ្លួនឯងហើយសេចក្ដីពិតមិននៅក្នុងយើងទេ 9ប៉ុន្ដែបើ​យើង​ទទួល​សារភាពបាប​របស់​យើង​នោះ​ព្រះអង្គស្មោះត្រង់និងសុចរិត​ព្រះអង្គ​នឹង​លើកលែងទោសបាប​របស់​យើងព្រមទាំងសំអាតយើងពី​អំពើ​ទុច្ចរិតទាំងអស់ផង 10បើយើង​និយាយថា​យើង​មិនដែលប្រព្រឹត្ដបាប​នោះ​យើង​ធ្វើ​ឲ្យ​ព្រះអង្គត្រលប់ជា​អ្នក​កុហកហើយ​ព្រះ​បន្ទូលរបស់ព្រះអង្គមិននៅក្នុងយើងទេ
Copyright information for KhmKCB